លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤
និងខែមករា ឆ្នាំ២០២៥ អំពីបញ្ហាប្រឈម សំណើរកដំណោះស្រាយ
និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ
ប្រធានការិយាល័យ អនុប្រធានការិយាល័ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។
កិច្ចប្រជុំនេះផ្តោតទៅលើ៖ ១_ការបូកសរុបអំពីលទ្ធផលការងារឆ្នាំ២០២៤ និងខែមករា ឆ្នាំ២០២៥ របស់ការិយាល័យទាំង៥ នៃមន្ទីរសហវ, ២_បញ្ហាប្រឈមដែលជួបប្រទះក្នុងពេលអនុវត្តការងារ និងសំណើរកដំណោះស្រាយ, ៣_លើកទិសដៅអនុវត្តឆ្នាំ២០២៥ ដើម្បីបន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។